មានបងប្អូនមួយចំនួន មិនទាន់ដឹងថា ការប្រឡងយកបណ្ណបើកបរយានយន្តនៅទីណាទេ ហើយត្រូវភ្ជាប់ជាមួយឯកសារអ្វីខ្លះ នៅម៉ោងប៉ុន្មាន កុំភ្លេចចូលអានទាំងអស់គ្នា ដើម្បីទៅត្រូវកន្លែង…
នៅមុននេះបន្តិច នៅលើផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា តើការប្រឡងយកបណ្ណបើកបរយានយន្ត ធ្វើនៅទីណាខ្លះ?
យោងការកើនឡើងនៃការប្រើប្រាស់សេវាបណ្ណបើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ រាល់ការប្រឡងយកបណ្ណបើកបរយានយន្ត(ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត ។
ទីតាំង៖
– ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)
– មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត (ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោ
ពេលវេលាផ្តល់សេវា៖
– ថ្ងៃចន្ទ ដល់ សៅរ៍ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០)
– ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច
ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖
*១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
*២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)
*៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)
(*៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។)
ទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង (Cambodia Driving Rules) ៖
– App Store: http://dr.mpwt.gov.kh/ios
– Play Store: http://dr.mpwt.gov.kh/android
មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ 015 92 90 90 | 085 92 90 90 | 067 92 90 90
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន