ពីស្អែកនេះទៅណាមកណា ដាក់អាវភ្លៀងផង រដូវវស្សាមកដល់ហើយ ធ្លាក់ភ្លៀងច្រើនថ្ងៃទូទាំងប្រទេស

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងធនធានទឹក និង ឧតុនិយមបានចេញផ្សាយអំពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ ។ តាមការព្យាករណ៍ឱ្យដឹងថា ជ្រលងសម្ពាធទាបបង្កើនឥទ្ធិពលមកលើភាគពាយ័ព្យ និង ខាងជើងកម្ពុជាយើង ។ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០ របបខ្យល់មូសុងនិរតី បក់មកលើកម្ពុជា ជាមួយនឹងការចាប់ផ្ដើមមកដល់រដូវវស្សា ។

ស្ថានភាពបែបនេះ ធ្វើឱ្យចាប៉ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែ ឧសភា ធាតុអាកាសនៅកម្ពុជាប្រែប្រួលដូចខាងក្រោមនេះ៖

១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៥ ដល់ ២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៦ ដល់ ៣៩°C

ចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ឧសភា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយក្នុងកម្រិតពីតិច ទៅបង្គួរ ។

២. បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤ ដល់ ២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤ ដល់ ៣៨°C ។

ចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ឧសភា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ។

៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៥ ​ដល់ ២៨°C
– សីតុណ្ហភាពអតិបរមា មានពី ៣៣ ដល់ ៣៦°C ។
នឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។

ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន ជាពិសេសបណ្ដាខេត្តនៅតំបន់វាលទំនាប ក្នុងនោះមានជាអាថ៌៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាតត់ បាត់ដំបង សៀមរាប ឧត្ដរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែឧសភា ៕

អត្ថបទដែលជាប់ទាក់ទង