តើការប្រឡងយកបណ្ណបើកបរ ត្រូវការឯកសារអ្វីខ្លះ?

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា តើប្រឡងយកបណ្ណបើកបរត្រូវការឯកសារអ្វីខ្លះ???

ដើម្បីដាក់ពាក្យប្រឡងយកបណ្ណបើកបរបានបងប្អូនយើងត្រូវមានឯកសារ៖

*១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

*២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ឬនៅមណ្ឌលសុខភាពដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល)

*៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)

(*៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។)

ទីតាំង៖

– ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)

– មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត

(ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ)

ពេលវេលាផ្តល់សេវា៖

– ថ្ងៃចន្ទ ដល់ សៅរ៍

– ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច

ទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង (Cambodia Driving Rules) ៖

– App Store: https://dr.mpwt.gov.kh/ios

– Play Store: https://dr.mpwt.gov.kh/android

មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ 015 92 90 90 | 085 92 90 90 | 067 92 90 90

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទដែលជាប់ទាក់ទង