សម្តេចតេជោ ហ៊ុន សែន សូមអធ្យាស្រ័យចំពោះពលរដ្ឋកម្ពុជា១៥០នាក់ ដែលត្រៀមហោះពីម៉ាឡេស៊ីមកកម្ពុជានៅព្រឹកនេះ អោយបន្តស្នាក់នៅម៉ាឡេស៊ីបណ្តោះអាសន្ន

(ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា សូមអធ្យាស្រ័យចំពោះពលរដ្ឋកម្ពុជា១៥០នាក់ ដែលត្រៀមហោះចេញពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរនៅព្រឹកនេះ ដោយសម្តេចមិនអនុញ្ញាត អោយពួកគេត្រឡប់មកកម្ពុជាវិញនោះទេនៅក្នុងស្ថានភាពនេះ ដោយសំណូមពរអោយពួកគាត់ស្នាក់នៅប្រទេសម៉ាឡេស៊ី ជាបណ្តោះអាសន្នសិន។

គួររំលឹកថា នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង