នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបញ្ជាក់ថា បានរកឃើញករណីឆ្លងតែម្នាក់ប៉ុណ្ណោះ គឺជាស្ត្រីទេសចរជនជាតិវៀតណាម អាយុ២៧ឆ្នាំ មកពីប្រទេសវៀតណាម ខណៈអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ថ្មីទៀតបានជាសះស្បើយ ក្នុងនោះមាន ៖
១. ស្ត្រីជនជាតិខ្មែរ អាយុ៦១ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានការធ្វើតេស្តអវិជ្ជមានវីរុសកូវី១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាបចាក់អង្រែក្រោម ,
២. បុរសខ្មែរ អាយុ៤០ ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក បានចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរួចហើយ ,
៣. បុរសជនជាតិខ្មែរ អាយុ២៨ឆ្នាំ (កាន់សាសនាឥស្លាម) នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានជាសះស្បើយ ដោយលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ,
៤. ស្ត្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ (កាន់សាសនាឥស្លាម) នៅសង្កាត់សំបូរ ក្រុងសៀមរាប បានជាសះស្បើយ ដោយអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តសៀមរាប និង
៥. បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ជាអ្នកបម្រើការនៅស្តាធីវី ច្រកប៉ោយប៉ែត បានជាសះស្បើយ ដោយអវិជ្ជមានវីរុសកូវី១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ខេត្តបន្ទាយមានជ័យ ដែល ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៨នាក់ និង អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥៧នាក់ នៃអ្នកឆ្លងសរុប១១៥នាក់ ៕