ដំណឹងល្អពីកូរ៉េថ្ងៃនេះ! លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ជនជាតិខ្មែរ នៅកូរ៉េ៣នាក់ បានជាសះស្បើយពីជំងឺ កូវីដ១៩ ហើយ
(ភ្នំពេញ)៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានបង្ហោះថា អ្នកជំងឺ COVID19 នៅកូរ៉េជនជាតិខ្មែរទាំងបីនាក់បានជាសះស្បើយពីជំងឺ ហើយគ្រូពេទ្យក៏បានអនុញ្ញាតឲ្យចេញទៅផ្ទះបន្ទាប់ពីពិនិត្យ ២ដងជាប់គ្នាថាអស់មេរោគ។
ពួកគាត់បានរៀបចំបែបបទដើម្បីចេញពីពេទ្យតាំងពីព្រឹកនេះ ហើយឥឡូវអ្នកទាំងបីបានមកដល់ផ្ទះដោយសុវត្ថិភាព។
គ្រូពេទ្យបានផ្តាំថាក្នុងករណីពេលត្រឡប់មកផ្ទះវិញក្នុងមួយសប្ដាហ៍នេះ ប្រសិនបើមានអាការ:ចេញជារោគសញ្ញាជំងឺនេះឡើងវិញត្រូវផ្ដល់ដំណឹងទៅពេទ្យដើម្បីពិនិត្យបន្តទៀត៕