ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ផ្តើមអង្គកឋិនទានវេរប្រគេនព្រះសង្ឃគង់នៅវត្តសោភ័ណ្ឌរតនារាម (នៅវត្តបីស្រុក)

(រតនគិរី)÷ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានផ្តួចផ្តើមអង្គកឋិនទានវេរដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសោភ័ណ្ឌរតនារាម (នៅវត្តបីស្រុក) ស្ថិតនៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងអនុឡោមតាមសេចក្តីណែនាំរបស់ក្រសួងពាក់ព័ន្ធនានា ក្នុងគោលដៅកាត់បន្ថយនូវការជួបជុំដែលនាំឲ្យមានការចម្លងមេរោគកូវីដ-១៩ ក្នុងនោះមានពិធីមួយចំនួនត្រូវបានកាត់បន្ថយ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ឯកឧត្តម ញ៉ែម សំអឿន បានគូសបញ្ជាក់ថា ដោយយោងលើសភាពការណ៍កូវីដ-១៩ បាននាំឲ្យយើងរៀនរស់នៅក្នុងបរិបទថ្មី ជាក់ស្តែងកម្មវិធីកឋិនទាននាឱកាសនេះត្រូវរៀបចំតាមគន្លងប្រក្រតីភាពថ្មី។
ឯកឧត្តមក៏បានគូសបញ្ជាក់អំពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយរដ្ឋមន្ត្រី ធ្វើឲ្យអត្រាចាក់វ៉ាក់សាំងនៅកម្ពុជាទទួលបានលទ្ធផលល្អប្រសើរធ្វើឲ្យអត្រាឆ្លងមានការថយចុះជាបន្តបន្ទាប់។
សូមបញ្ជាក់ផងដែរថា អង្គកឋិនទាននេះប្រមូលបានបច្ច័យសរុបប្រមាណជាង ១០ លានរៀល ដើម្បីតម្កល់ទុកកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ៕
អត្ថបទដែលជាប់ទាក់ទង