ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានផ្ដួចផ្តើមធ្វើពិធីបុណ្យកឋិនទាន ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តកោះអណ្ដែត ក្នុងឃុំរមេញ ស្រុកកោះអណ្ដែត។

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល និងថ្នាក់ជាតិចុះជួយឃុំ រមេញ និង លោកជំទាវ ព្រមទាំងបុត្រ បានផ្ដួចផ្តើមពិធីបុណ្យកឋិនទាន ដើម្បីដង្ហែទៅវេរប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សានៅ វត្តកោះអណ្ដែត ស្ថិតនៅ ឃុំរមេញ ស្រុក កោះអណ្ដែត ដោយមាន ការអញ្ជើញចូលរួមពី លោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែត កងកំលាំងប្រដាប់ អាវុធ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិគ្រប់ភូមិ ក្នុងឃុំរមេញ និងមន្រ្តីសាលាស្រុក តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រម ទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ។

សូមបញ្ជាក់ថា៖ បច័្ចយដែលទទួលបានពី ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ លោកជំទាវ និន សាផុន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ឯកឧត្ដម គិន ណែតសមាជិកព្រឹទ្ធសភា រួមនិង ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ប្រធានក្រុមការងារថ្នាក់កណ្ដាលនិងថ្នាក់ជាតិ ចុះជួយឃុំរមេញ រួមនិងពុទ្ធបរិស័ទ្ធជិតឆ្ងាយបានចំនួន ៧៣,៥៤៩,៥០០ លានរៀល៕

អត្ថបទដែលជាប់ទាក់ទង