(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណបក្សមហាសាមគ្គីជាតិខ្មែរ សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា គណបក្សមហាសាមគ្គីជាតិខ្មែរបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយតម្កល់នៅក្រសួងមហាផ្ទៃ ស្របតាមប្រកាសលេខ១៤៦៣ ប្រក ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ តែក្រោយមកគណបក្សមហាសាមគ្គីជាតិខ្មែរ បានបាត់ទម្រង់លិខិតចុះបញ្ជីច្បាប់ដើមរកមិនឃើញ ដែលជាហេតុគណបក្សធ្វើការប្រកាសស្ដីពីការបាត់ស្របតាមលក្ខច្បាប់ជាធរមាន។