ចាប់បានអ្នកទោសគ្រឿងញៀនបាន២នាក់បន្ថែមទៀត ក្រោយពីវាយបំបែកគុកនៅខេត្តស្ទឹងត្រែង រត់គេចខ្លួន

ស្ទឹងត្រែង ៖ រហូតមកទល់នឹងរសៀល ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សមត្ថកិច្ចចាប់ខ្លួនអ្នកទោសគ្រឿងញៀន បាន២នាក់បន្ថែមទៀត ហើយ បន្ទាប់ពីយប់មិញចាប់បានម្នាក់មុនគេ នៅភូមិអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបាននិងកំពុងបន្តប្រតិបត្តិការយ៉ាងក្ដៅគគុក ដោយតាមប្រមាញ់និងឡោមព័ទ្ធក្រុមអ្នកទោសដែលវាយបំបែកគុករត់គេចខ្លួន ។

គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ រំលងអធ្រាត្រ មានអ្នកទោសចំនួន ៧នាក់ បានទម្លាយជញ្ជាំងគុករត់គេចខ្លួនជាបន្តបន្ទាប់ ។

សមត្ថកិច្ចថា អ្នកទោសដែលរត់គេចខ្លួនទាំង៧នាក់ ក្នុងនោះមានម្នាក់ ជាប់ទោសពីបទលួចដោយមានស្ថានទម្ងន់ទោស និង ៦នាក់ទៀតជាប់ទោសពីបទគ្រឿងញៀន។

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្នុងចំណោម អ្នកទោស៦នាក់ ដែលជាប់ទោសគ្រឿងញៀននោះ មានអ្នកទោសម្នាក់ ជាប់ទោសគ្រឿងញៀន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត៕

អត្ថបទដែលជាប់ទាក់ទង