ពលករខ្មែរ ៦នាក់បាន.ស្លា.ប់ និង.ជាង.១០.នា.ក់កំពុង.ជួយ.សង្គ្រោះ ក្រោយយកអាកុលបាញ់ដៃ លាយតែអូអ៊ិជិ និងទឹកក្រូចផឹក

ខេត្តបន្ទាយមានជ័យ៖ ពលករខែ្មរដែលត្រលប់មកពីប្រទេសថៃ ជាង ២០នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បែកគំនិតយកអាល់កុលបាញ់ដៃ សំរាប់ធ្វើអនាម័យលាយជាមួយទឹកតែអូអ៊ិជិ និងទឹកក្រូច ផឹកត្រូវពុលស្លាប់និងកំពុងសង្គ្រោះជាច្រើននាក់។

លោក ហឿន វីរៈ អភិបាលរងក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ករណីគឺបណ្តាលមកបងប្អូនពលករទាំងនោះ បានយកអាល់កុលដែលដាក់សំរាប់ឲ្យពួកគាត់បាញ់សម្លាប់មេរោគ យកទៅលាយជាមួយតែអូអ៊ិជិ និងទឹកក្រូច រួចនាំគ្នាទទួលទាន ត្រូវបានពុលស្លាប់នៅកន្លែង និងខ្លះទៀតពុលស្លាប់នៅមន្ទីរពេទ្យ ដែលតាមការសាកសួរពលករថា ពួកគាត់ធ្លាប់លាយបែបនេះផឹកជាប្រចាំកាលនៅប្រទេសថៃ។

ជុំវិញករណីនេះដែរ លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ជនរងគ្រោះ ដែលបានពុលមានចំនួន ២៥នាក់មានរោគសញ្ញា ក្នុងនោះពុលស្លាប់ចំនួន៦នាក់។ ដែលហេតុការណ៍នេះកើតឡើងនៅប្រហែលជាម៉ោង ២រសៀលថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញ។ មានរោគសញ្ញាពពុល(សង្ស័យ ពុកមេតាណុល)។

លោកបានបញ្ជាក់ទៀតថា ចំពោះអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅខេត្តសៀមរាប។

ក្រោយពីមានករណីពុល ក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានធ្វើការយកសំណាកដែលពុលយកទៅវិភាគនៅថ្នាក់ជាតិនៅព្រឹកនេះហើយ ចំពោះលទ្ធយ៉ាងណា នឹងជូនដំណឹងតាមក្រោយបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង