គ្រោះថ្នាក់ចរាចរណ៍ មិនព្រមឈប់ដោះស្រាយគ្នាបែជាឈប់ដកកាំភ្លើងបាញ់គំរាមជនរងគ្រោះ

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយទីតាំងកើតហេតុស្ថិតនៅផ្លូវនរោត្តម កែងផ្លូវលេខ១៣០ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងមិត្តភ័ក្ដិមានគ្នាបីម៉ូតូ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿង(មិនចាំម៉ាក) ធ្វើដំណើរតាមបណ្តោយផ្លូវ១៣០ ក្នុងទិសដៅពីកើតទៅលិច។ ជនរងគ្រោះបានបន្តថា រថយន្តខាងលើបានបុកម៉ូតូមិត្តភ័ក្ដិរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់រួចរថយន្តក៏បានបន្តបើករត់ទៅដល់ផ្សារថ្មី ភ្លាមៗនោះខ្លួនបានជិះម៉ូតូដេញតាមឃាត់រថយន្តពីក្រោយ ស្រាប់តែម្ចាស់រថយន្តបើកកញ្ចក់ ដកកាំភ្លើងខ្លី បាញ់ដីមួយគ្រាប់ដើម្បីគំរាម (បន្សល់សំបកគ្រាប់នៅទីតាំងកើតហេតុ) រួចបើករត់គេចបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការសាកសួរជនរងគ្រោះ ដោយការភ័យខ្លាច ជនរងគ្រោះសុំមិនដាក់ពាក្យបណ្តឹង និងយកម៉ូតូទៅជួសជុលដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង