ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឃឹម សំភារ អភិបាលរងស្រុក តំណាងលោក ប៊ុន ផេង អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំក្រុមការងារ និងជំនាញស្រុក និងបានចូលរួមដោយលោក កែវ ច័ន្ទរ៉ា ជំទប់ទី១ឃំុព្រែកអំពិល លោក ធី មុនីរាជ ក្រុមប្រឹក្សាឃំុព្រែកអំពិល កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំពិល លោក អុិន រី មេភូមិរងព្រែកអំពិល និងកម្លាំងប្រជាការពារ អញ្ជើញចុះពិនិត្យដេប៉ូខ្សាច់ចំនួន៣កន្លែងដែលល្មើសនិងច្បាប់។
ទី១. ដេប៉ូខ្សាច់លោកយុន សុភា ចំណុចផ្លូវ៧០B ស្ថិតក្នុងភូមិព្រែកអំពិល ឃំុព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
ទី២. ដេប៉ូខ្សាច់ឈ្មោះ អុី វ៉ាន់ណេត ចំណុចផ្លូវ៧០B ស្ថិតក្នុងភូមិក្ដីចាស់ ឃំុព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
ទី៣. ដេប៉ូខ្សាច់ឈ្មោះ ឃាង ជីងួន ចំណុចផ្លូវ៧០B ស្ថិតក្នុងភូមិព្រែកអំពិល ឃំុព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្រោយពីបានពិនិត្យ និងសួរនាំរួច បានឃើញថាមិនទាន់មានច្បាប់អនុញ្ញាតិ និងមានការបូមខ្សាច់ ដឹកខ្សាច់ល្មើសនិងច្បាប់ ធ្វើឲ្យប៉ះពាល់ផ្លូវសាធារណ: បែកភក់ ឡានដឹកជ្រុះខ្សាច់តាមផ្លូវ ហុយប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវ ហុយប៉ះពាល់ផ្ទះប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ ដោយឃើញជាក់ស្ដែងបែបនោះ លោក ឃឹម សំភារ អភិបាលរងស្រុក បានស្នើសុំគោលការណ៍ថ្នាក់លើ ហើយបានធ្វើការបិទផ្អាកបណ្ដុះអាសន្ននៅទីតាំងដេប៉ូខ្សាច់ទាំង៣នោះ រង់ចាំមានច្បាប់អនុញ្ញាតិឲ្យបើកធ្វើអាជីវកម្មវិញ ទើបអាជ្ញាធរស្រុកខ្សាច់កណ្ដាលឲ្យដំណើរការធ្វើអាជីវកម្មជាធម្មតាឡើងវិញ៕