ដោយមានការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងកងរាជអាវុធហត្ថក្រុង ចំនួន០៦នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការអាវុធហត្ថក្រុង បានឃាត់ជនសង្ស័យ០១នាក់ ឈ្មោះ ធីម ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វេីចម្ការ រស់នៅ ភូមិចងរ៉ា ឃុំបាតាង ស្រុកលំផាត់ នៅវេលាម៉ោង ០៩:៥០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ (មិនបានសម្រេច) ត្រង់ចំណុច ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។
តាមរបាយការណ៍របស់កងរាជអាវុធហត្ថបានអោយដឹងថា នាថ្ងៃកើតហេតុ ជនសង្ស័យបានធ្វេីសកម្មភាពដោយលួចបេីកគន្លឹះទ្វារផ្ទះជនរងគ្រោះ បម្រុងនឹងចូលទៅលេង លុះចូលទៅដល់ក្នុង ផ្ទះមានសភាពស្ងាត់ ព្រោះជនរងគ្រោះ បានសម្រាកនៅក្នុងបន្ទប់គេង និងប្អូនស្រីម្នាក់ទៀតគេងនៅក្នុងបន្ទប់រៀងខ្លួន ភ្លាមនោះ ជនសង្ស័យ ក៏បានបេីកទ្វារបន្ទប់ជនរងគ្រោះ ក៏ឃេីញជនរងគ្រោះ គេងតែម្នាក់ឯង ខ្លួនក៏បានដោះសម្លៀកបំពាក់ ឡីងដេកលេីគ្រែជាមួយគ្នា ពេលនោះជនរងគ្រោះ បានឃេីញ ស្រែកឲ្យបងប្អូនជួយ បន្ទាប់មកបានស្រវ៉ា រកទូរសព្ទ ខលមកសមត្ថកិច្ចតែម្តង។ ជនរងគ្រោះមានឈ្មោះ ស.ឆ.អ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅ ភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ។
ក្នុងការឃាត់ខ្លួននេះផងដែរ កម្លាំងអាវុធហត្ថក៏បានដកហូតវត្ថុតាងរួមមាន ម៉ូតូ ០១គ្រឿង ម៉ាកសង់ ពណ៌ខ្មៅ ស្លាកលេខ 1E:5558។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនមកការិយាល័យ ជំនាញកងរាជអាវុធហត្ថខេត្ត ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។