អុញនោះ! ថាមែនមែន មានចោរឆ្ងាយឯណា តាមពិតចោរលួចគាស់តូបយកសម្ភារៈរបស់អាជីវករក្នុងផ្សារ ជាសន្តិសុខកូនចៅប្រធានផ្សារសោះ

(កោះកុង)÷ ទំនាយចាស់បុរាណបានចាថាអ្នកសាងអំពើល្អ រមែងតែជួបផលអា បើអ្នកសាងអំពើអាក្រក់់ រមែងតែងតែជួបផលអាក្រក់! ដូច្នេះបើអ្នកចង់បានផលល្អអ្នកត្រូវចាកជៀសឲ្យផុតអំពីអំពើអាក្រក់ទាំងឡាយ ដែលមនុស្សគ្រប់រូបមិនពេញ ចិត្ត។ ដោយឡែកក្រឡេកមកមើលមនុស្ស១នាក់ដែលជាសន្តិសុខផ្សារដង ទង់ ដែលប្រព្រឹត្តអំពើអាក្រក់ លួចគាស់យករបស់គេ មិនបានយូរប៉ុន្មានថ្ងៃផង ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងខេមរភូមិន្ទ បានឱ្យដឹងថាក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរង គ្រោះឈ្មោះហោ សាលាង អាយុ ៦៥ឆ្នាំ មុខរបរលក់ដូរក្នុងផ្សារដងទង់ ថាមានករណីចោរលូចគាស់តូប គាស់យកក្រវិលស្រាបៀចំនួន ៤៥កេស និងសម្ភារ:មួយចំ នួនទៀត កាលពីថ្ងៃទី២៥  ខែមេសា ឆ្នាំ ២០២៣ លោកវីរៈសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការក្រុងខេមរៈភូមិន្ទ បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវមុខសញ្ញា រហូតដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ៨:៣០ នាទី បានធ្វើការឃាត់ ខ្លួនជនសង្ស័យឈ្មោះ ឡេង វុទ្ធី អាយុ ៤១ ឆ្នាំ មុខរបរជាសន្តិសុខផ្សារដងទង់ មានទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ។

សមត្ថកិច្ចឱ្យដឹងទៀតថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានយកពូថៅពីតូបលក់សាច់ជ្រូកនៅក្បែរនោះមកវ៉ៃបំបែកសោ រួចចូលយកស្រាបៀរ(គាស់យកក្រវិលកំប៉ុង)។

វត្ថុតាងដែលសមត្ថកិច្ចដកហូតពីជន សង្ស័យ រួមមាន÷ពូថៅ១ដើម ក្រវិលកំប៉ុងចំនួន ១១ កំប៉ុង ។ 

បច្ចុប្បន្នជនសង្ស័យ នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុង កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់នីតិវិធីបន្ត។

គួររំលឹកដែលថា ផ្សារដងទង់កន្លងទៅតែងតែបាត់សម្ភារ:របស់អាជីវកររឿយៗ ដោយសារតែមានចោរចូលលួច ដែលធ្វើឲ្យអាជីវករក្នុងផ្សារមិនសប្បាយចិត្ត ។ឥឡូវពេលនេះ ចាប់បានម្នាក់ហើយ ដែលជាសន្តិសុខផ្សារ ហើយអាជីវករក្នុងផ្សារដងទង់ ក៏ដូចជាមហាជន រងចាំមើលថា ក្រោយពីចាប់យកដង្កូវក្នុងសាច់បានមួយហើយ តើនៅមានទៀតដែរឬទេ? បើនៅមានទៀត តើលោកម៉ក់ ណុច ប្រធានផ្សារដងទង់គិតបែបណា?៕

អត្ថបទដែលជាប់ទាក់ទង