(ប៉េកាំង)៖ ប្រទេសចិនដែលជាប្រទេសរងគ្រោះមុនគេ ដោយសារមេរោគ Covid-19 ហើយបានរំដោះខ្លួនចេញពីការរាតត្បាតដ៏សាហាវនេះ ឥឡូវនេះបានក្លាយទៅជា អ្នកផ្តល់ជំនួយដ៏ធំទៅកាន់ប្រទេសចំនួន៨៩ និងអង្គការអន្តរជាតិចំនួន៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតពីវីរ៉ុសនេះ, បើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។
បើតាមលោក Deng Boqing អនុប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) បានឲ្យដឹងនាថ្ងៃព្រហស្បត្តិ៍នេះថា វគ្គថ្មីនៃកម្មវិធីអនុវត្តជំនួយ កំពុងរៀបចំឡើង។ លោកថា «ជំនួយអន្តរជាតិប្រឆាំងវីរ៉ុសនេះ គឺជាជំនួយមនុស្សធម៌បន្ទាន់បំផុត ដែលមានលក្ខណៈទូលំទូលាយ បានប្រតិបត្តិការ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ១៩៤៩»។
លោក Deng Boqing បុគ្គលិក និងបរិក្ខារវេជ្ជសាស្ត្ររបស់ចិនត្រូវបានបញ្ជូនទៅកាន់ប្រទេសចំនួន២៨ នៅតំបន់អាស៊ី, ១៦ប្រទេស នៅតំបន់អឺរ៉ុប, ២៦ប្រទេសនៅតំបន់អាហ្វ្រិក, ៩ប្រទេសនៅតំបន់អាមេរិក និង១០ប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង៕