COVID-19 បន្តប្រហារជីវិតពលរដ្ឋអ៉ីតាលី៖ អ្នកស្លាប់ថ្មី៦៦២នាក់ទៀត ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៨១៦៥នាក់
(រ៉ូម)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសអ៉ីតាលី នៅតែខ្ពស់ដោយក្នុងថ្ងៃព្រហស្បត្តិសប្តាហ៍នេះ បានស្លាប់៦៦២នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់ ៨១៦៥នាក់ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sky News ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
អត្រាស្លាប់នេះខ្ពស់នេះរួមមានប៉ុន្មានជាប់គ្នា៖ ថ្ងៃច័ន្ទសប្តាហ៍នេះស្លាប់ ៦០២នាក់, ថ្ងៃអង្គារស្លាប់៧៤៣នាក់, ថ្ងៃពុធស្លាប់៦៨៣នាក់។ ចំណែកតួលេខស្លាប់ខ្ពស់ជាងគេ គឺនៅថ្ងៃសៅរ៍សប្តាហ៍មុនចំនួន ៧៩៣នាក់។
គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនានេះ អ៉ីតាលីមានករណីឆ្លងសរុប ៨០៥៣៩ករណី ខណៈអ្នកជំងឺសរុប ១០,៣៦១នាក់បានជាសះស្បើយទាំងស្រុង៕