ឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងនៃក្រសួងការពារជាតិ និងជាជំនួយការផ្ទាល់សម្តេច បានប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ២,០០០,០០០រៀល រយៈពេល ៤ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងនៃក្រសួងការពារជាតិ និងជាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាតេជោហ៊ុន សែន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន ២,០០០,០០០រៀល (ពីរលានរៀលគត់)  រយៈពេល ៤ខែ ចាប់ពីខែឧសភាដល់ខែសីហា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូម ឯកឧត្តម វេជ្ជបណ្ឌិតសាស្រ្តាចារ្យ មេត្តាជ្រាប និង ចាត់ចែងបង្វែរប្រាក់បៀវត្សដូចបានជម្រាបជូនខាងលើ ទៅក្នុងគណនីរបស់គណកម្មាធិការជាតិប្រយុទ្ធ និង ជំងឺកូវីដ១៩ ដោយក្តីអនុគ្រោះ។

អត្ថបទដែលជាប់ទាក់ទង