រាជធានីភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានជម្រាបជូនលោកស្នងការរង និងលោកនាយការិយាល័យ ទាំង២៥រាជធានី.ខេត្ត សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
១. ករណីយានយន្តមានបំពាក់ផ្លាកលេខ សូមកុំឃាត់ត្រួតពិនិត្យរកករណីល្មើសផ្សេងៗ ដោយអនុញ្ញាតអោយបន្តដំណើរជាធម្មតា ។
២. ករណីឆៀកផុតសុពលភាព សូមកុំឃាត់ពិន័យ ដោយអនុញ្ញាតអោយបន្តដំណើរជាធម្មតា ដើម្បីទុកពេលទៅធ្វើឆៀក ។
៣. ករណីមានប្រតិកម្មកើតនៅរាជធានី.ខេត្តណា សូមរាជធានី.ខេត្តនោះ ប្រតិកម្មឆ្លើយតបអោយបានទាន់ពេល ៕
សម្រួលដោយ៖ អនុ.ទោ.រឿង សុវណ្ណដែត
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ