អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុង ដំណើរការ សាងសង់សម្រេចបាន ៩៥%ហើយ

ខេត្តកោះកុង៖ក្រុមហ៊ុនទទួលបន្ទុកស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុងបានឱ្យដឹងថា ដំណើរការ សាងសង់អាកាសយានដ្ឋានសម្រេចបាន៩៥%ហើយ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ នេះ។
តាមផែនការគ្រោងនឹងប្រតិបត្តិការហោះហើរសាកល្បងលើកដំបូងនាខែចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ។

ថ្លែងក្នុងជំនួបជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្រុមហ៊ុនសាងសង់បញ្ជាក់ថា បើសិនជាការសាកល្បងទទួលបានជោគជ័យ អាកាស យានដ្ឋានតារាសាគរនេះអាចប្រតិបត្តិការហោះហើរបាននាពាក់កណ្ដាលឆ្នាំ ២០២២។

ឯកឧត្តមថោង ខុន បានសំណូមឱ្យក្រុមហ៊ុន សាងសង់ ពន្លឿនការការងាររបស់ខ្លួន ដើម្បីឆាប់បានបម្រើសេវាកម្មដឹកភ្ញៀវទេសចរមកកម្សាន្ត នៅតំបន់ តារាសាគរនៃខេត្តកោះកុង ដែលជាទីតាំងទេសចរវ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានរៀបចំ។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរលាតសន្ធឹងលើផ្ទៃដីទំហំ ៤.៥ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Tianjin Union Development Group (UDG) ជាមួយទុនវិនិយោគ ៣៥០ លានដុល្លារ។ អាកាសយានដ្ឋាននេះ អាចផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះ ប្រភេទBoeing-777 និង Airbus A-340៕

អត្ថបទដែលជាប់ទាក់ទង