ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពតអញ្ជើញបើកការដ្ឋានជួសជុលផ្លូវ (ប៉ូតាស៊ុយ)ប្រវែង ១៣គីឡូម៉ែត្រក្នុងស្រុកបន្ទាយមាស
កំពត៖ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិ ម៉ែត្រេ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក និងមន្ត្រីរាជការចំណុះសាលាស្រុកបន្ទាយមាស សមាជិកក្រុមប្រឹក្សាឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមជម្រាបថា ផ្លូវទូកមាសពោធិ៍-តាស៊ុយប្រវែង១៣គីឡូម៉ែត្របែកចេញពីផ្លូវជាតិលេខ៣១ក្បែរចំណុចមុខសាលាស្រុកបន្ទាយមាសឆ្ពោះទៅកាន់ព្រំប្រទល់ខេត្តតាកែវបានធ្លាក់ក្នុងស្ថានភាពខូចខាតជាយូរឆ្នាំមកហើយ។ ប្រជាពលរដ្ឋដែលបាន និងកំពុងប្រើប្រាស់ផ្លូវមួយខ្សែនេះមានក្តីលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ ផ្តោតលើសំណូមពររបស់ប្រជាពលរដ្ឋដែលសូមឱ្យមានកិច្ចអន្តរាគមន៍ ឯកឧត្តមម៉ៅ ធនិន បានជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទពន្លឿនក្នុងការបើកការដ្ឋានស្ថាបនាឱ្យបានឆាប់រហ័ស។ ផ្លូវនេះត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទចុះកិច្ចសន្យាសាសង់ជាមួយក្រុមហ៊ុនកូរ៉េ ILSUNG Costruction Co, LTD កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទីបី ក្រោមហិរញ្ញប្បទានរបស់សាធារណរដ្ឋកូរ៉េ៕