(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចតែងតាំង អភិបាលរងក្រុងអរិយក្សត្រ ចំនួន៦រូប។
នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ ចុះកាលបរិច្ឆេទ នៅថ្ងៃទី១៧.០៤.២០២៣។
ក្នុងប្រកាសនោះ បានតែងតាំងអភិបាលរងក្រុងអរិយក្ស ចំនួន៦រូបដូចខាងក្រោម៖
ទី១៖ លោក ផៃ ច័ន្ទសុភី ផ្ទេរពីអភិបាលរងស្រុកល្វាឯម។
២៖ លោក ផុន គឹមឡុង។
៣៖ លោក ស៉ឹង សុផាន់ណា។
៤៖ លោក ជា ហ៊ោ ។
៥៖ លោក ចាន់ គឿយ។
និងទី៦៖ លោកស្រី ធី សុវណ្ណថា ។
សូមបញ្ជាក់ថា ក្រុងអរិយក្សត្រ គឺជាក្រុងថ្មីមួយ របស់ខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាមរយៈអនុក្រឹត្យចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។
ក្រុងអរិយក្សត្រ ដែលបង្កើតថ្មី មានសង្កាត់ចំនួន១១ ដោយកាត់ពីស្រុកខ្សាច់កណ្តាលចំនួន៦ឃុំ និងពីស្រុកល្វាឯម ចំនួន៥ឃុំ។
សង្កាត់ទាំង១១ នៃក្រុងអរិយក្សត្ររួមមាន៖ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។
សូមជម្រាបថាៈ ទីតាំងក្រុងអរិយក្សត្រ ស្ថិតក្នុងសង្កាត់អរិយក្សត្រ ដែលមានលោក ចាន់ តារា អតីតអភិបាលរងស្រុកខ្សាច់កណ្ដាល ជាអភិបាលក្រុង៕