រំភើបណាស់…លោកឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភថវិការជាង៥០០០ពាន់ដុល្លារ និងជែលលាងដៃ ភេសជ្ជៈ ជូនកងទ័ពកងពលឆ័ត្រយោង៩១១ ដើម្បី…
កាលពីថ្ងៃម្សិលមិញនេះ លោកឧកញ៉ាចិត្តធម៏ ស្រី ចាន់ថន ដែលរូបលោកបានជួយដល់សង្គមជាច្រើន មិនថារឿងបរិច្ចាគថវិការផ្ទាល់ ឬ ក៏ការជួយឧបត្ថម្ភនានានោះទេ គឺរូបលោកមិនដែលឈរមើលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទាល់តែសោះ ។ ទង្វើរដ៏ល្អនេះហើយទើបធ្វើឲ្យលោកឧកញ៉ា បានទទួលការគាំទ្រ និងការគោរពស្រលាញ់ ពីសំណាក់ពុកម៉ែបងប្អូនយើង។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកឧកញ៉ាបាននាំយកថវិការជាង៥០០០ដុល្លារ ឧបត្ថម្ភ ដល់កងទ័ពកងពលឆ័ត្រយោង៩១១ ក្នុងការសាងសង់ទីស្នាក់ការសាលាភាសាបរទេសកងពលតូចរួមនិងភេសជ្ជៈ ទឹកលាងដៃផងដែរ។
នៅក្នុងគណនីហ្វេសប៊ុករបស់លោកផ្ទាល់បានរៀបរាប់ថា “រាជធានីភ្នំពេញ៖ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០
ខ្ញុំបាទបានជួយឧបត្ថម្ភកងទ័ពកងពលឆ័ត្រយោង៩១១ នូវថវិកា(ចំនួន=៥៧០០ដុល្លារអាមេរិក) ជាថវិកាសម្រាប់ជួយសាងសង់ទីស្នាក់ការសាលាភាសាបរទេសកងពលតូច និងបានជួយឧបត្ថម្ភនូវសម្ភារៈមួយចំនួនទៀតដូចជា៖
ទី១. ទឹកជែល (GEL) លាងដៃ=(២០០០ដប)
ទី២. ភេសជ្ជៈចំនួន=(២០០កេស), និង
ទី៣. ទឹកបរសុទ្ធចំនួន=១០០កេសបន្ថែមទៀត ដល់កងទ័ពកងពលឆ័ត្រយោង៩១១ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនិងជម្ងឺឆ្លងកូវីដ១៩ (COVID-19) ដែលកំពុងបន្តរាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
សូមអរគុណនិងសូមជូនពរឲ្យប្រជាជនខ្មែរទាំងអស់ទទួលបានសុខភាពល្អជានិច្ច”។
ប្រភព៖ ស្រី ចាន់ថន