ដំណឹងល្អ! ព្រឹកនេះ កម្ពុជាមិនមានករណីឆ្លងថ្មីទេ និងមានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបញ្ជាក់ថា មិនបានរកឃើញករណីករណីឆ្លងថ្មីជំងឺកូវីដ១៩ ទេ ប៉ុន្តែមានអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ថ្មីទៀត បានធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់​៩៦នាក់ និង អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២៦នាក់ នៃអ្នកឆ្លងសរុប១២២នាក់ ៕

អត្ថបទដែលជាប់ទាក់ទង