ក្រោយរកឃើញសារធាតុមេតាណុល ជាង៨០តោន ក្រសួងពាណិជ្ជកម្មអំពាវនាវ ឲ្យឈប់ប្រើប្រាស់សារធាតុនេះ ធ្វើជាអាកុលលាងដៃដាច់ខាត

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសានេះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញសារធាតុមេតាណុល ក្នុងផលិតផលអាល់កុលលាងសម្អាតដៃ រហូតដល់ជាង ៨០តោន។

ការរកឃើញនេះ ក្រោយពីមានកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យគុណភាពអាល់កុលលាងសម្អាតដៃ សម្រាប់កម្ចាត់វីរុសកូវីដ១៩ នៅមន្ទីពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប។

បញ្ហានេះ ត្រូវបានក្រសួងចាត់ទុកថា មិនត្រឹមតែធ្វើឲ្យ បាត់បង់ថវិកាប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំង បង្កគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរថែមទៀត។

ជុំវិញបញ្ហានេះ ដើម្បីប្រយោជន៍រួមក្នុងស្ថានភាពជំងឺកូវីដ ដែលកំពុងរាតត្បាតជាសកល ក្រសួងពាណិជ្ជកម្ម សូមធ្វើការអំពាវនាវយ៉ាងទទូចដល់ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស និងបុគ្គលធ្វើអាជីវកម្មផលិតអាកុលដែលប្រើប្រាស់សារធាតុមេតាណុលទាំងអស់ សូមបញ្ឈប់ការដាក់លក់ និងចែកចាយផលិតផល ទាំងនោះនៅលើទីផ្សារ ដើម្បីសុខភាពពលរដ្ឋទាំងមូល។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុងរបស់ក្រសួងពាណិជ្ជកម្ម រួមជាមួយឥទ្ធិពលអវិជ្ជមាន បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារសារធាតុមេតាណុលដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង