ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តកោះកុង ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារលោកស្រីវេជ្ជបណ្ឌិត ឈុន រ៉ាវុធ ដែលបានបាត់បង់មនុស្សដ៏សំខាន់ និង…
បើយោងតាមគណនីហ្វេសប៊ុករបស់មន្ទីរពេទ្យខេត្តកោះកុង បានបង្ហោះសារចូលរួមរំលែកទុក្ខថា “យេីងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យ ខេត្តកោះកុងទាំងអស់ ពិតជាមានក្តីរន្ធត់ តក់ស្លុតឥតឧបមាបន្ទាប់ពីទទួលដំណឹងមរណ:ភាពរបស់លោកស្រីវេជ្ជបណ្ឌិត ឈុន រ៉ាវុធ អភិបាលរងនៃគណ:អភិបាលខេត្តកោះកុង និងជាអតីតអនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងសូមចូលរួមមរណ:ទុក្ខដ៏ក្រៀមក្រំក្រៃលែងចំពោះលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងជាស្វាមី និងក្រុមគ្រួសារ ។
មរណ:ភាពរបស់លោកស្រីគឺជាការបាត់បង់ថ្នាក់ដឹកនាំ ដែលជាធនធានមនុស្សជាបញ្ញាជនដ៏សំខាន់មួយរូបសំរាប់ខេត្តកោះកុងយេីង ដែលលោកស្រីតែងតែបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ប្រកបដោយឆន្ទ:ខ្ពស់ក្នុងការជួយអភិវឌ្ឍខេត្តកោះកុង ទាំងវិស័យសុខាភិបាល វិស័យដឹកនាំរដ្ឋបាល និងការងារសង្គម អោយមានការរីកចម្រេីនកន្លងមក ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួង🙏🙏🙏 អោយដួងវិញ្ញាណក្ខន្ធលោកស្រី បានទៅសោយសុខក្នុងទី បរមសុខកុំបីឃ្លៀងឃ្លាតឡេីយ ។