នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីការរស់នៅនិងការរៀបចំបង្កបង្កើនផលក្នុងរដូវវស្សារបស់អតីតយុទ្ធជន

នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការអតីតយុទ្ធជននិងជនពិការអនុប្រធាន និង ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាអមដំណើរដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចំរុះ សមាជិកគណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីការរស់នៅ និងការរៀបចំបង្កបង្កើនផលក្នុងរដូវវស្សារបស់អតីតយុទ្ធជននៅភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

អត្ថបទដែលជាប់ទាក់ទង