អគ្គស្នងការ​រង​នគរបាល​ជាតិ​ ណែនាំ​ ៣​ចំណុច​ដល់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​

រាជធានី​ភ្នំពេញ​៖​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ជម្រាប​ជូន​លោកស្នងការ​រង​ និង​លោកនាយ​ការិយាល័យ​ ទាំង​២៥​រាជធានី​.​ខេត្ត​ សូម​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាងក្រោម​៖

១.​ ករណី​យានយន្ត​មាន​បំពាក់​ផ្លា​ក​លេខ​ សូមកុំ​ឃាត់​ត្រួតពិនិត្យ​រក​ករណី​ល្មើស​ផ្សេងៗ​ ដោយ​អនុញ្ញាត​អោយ​បន្តដំណើរ​ជា​ធម្មតា​ ។​
២.​ ករណី​ឆៀក​ផុត​សុពលភាព​ សូមកុំ​ឃាត់​ពិ​ន័យ​ ដោយ​អនុញ្ញាត​អោយ​បន្តដំណើរ​ជា​ធម្មតា​ ដើម្បី​ទុក​ពេល​ទៅ​ធ្វើ​ឆៀក​ ។​
៣.​ ករណី​មាន​ប្រតិកម្ម​កើត​នៅ​រាជធានី​.​ខេត្ត​ណា​ សូម​រាជធានី​.​ខេត្ត​នោះ​ ប្រតិកម្ម​ឆ្លើយ​តប​អោយ​បាន​ទាន់​ពេល​ ៕

សម្រួល​ដោយ​៖​ អនុ​.​ទោ​.​រឿង​ សុវណ្ណ​ដែ​ត​

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង