(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងផ្អាកការប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្រ្ដីរាជការឱ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្ត្រីរាជការរដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ខាងមុខនេះ។
បើតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន CPN News ទទួលបាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានឱ្យដឹងថា សម្រាប់ដំណើរការប្រឡងគណៈកម្មការរៀបចំការប្រឡង នឹងជូនដំណឹងអពីការបរិច្ឆេទថ្មី នៅពេលក្រោយ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖