រថយន្តស្ទូចលើកដងស្ទូចប៉ះខ្សែបណ្ដាញតង់ស្យុងខ្ពស់ បណ្តាលឲ្យលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល នៅខេត្តសៀមរាប សំណាងមិនដាច់ចរន្តអគ្គិសនី
(សៀមរាប)៖ អគ្គិសនីកម្ពុជា (EDC) បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៣៖១៦នាទីរសៀល មានករណីលោតឌីស្យុងទ័រ ទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីសៀមរាបទី១ ទៅអនុស្ថានីយអគ្គិសនីសៀមរាបទី២ មូលហេតុដោយសារមានរថយន្តស្ទូចលើកដងស្ទូចប៉ះខ្សែបណ្ដាញតង់ស្យុងខ្ពស់(HV) ចន្លោះបង្គោលលេខ ៣៣៦ និង៣៣៧ ដែលមានទីតាំងស្ថិតនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
អគ្គិសនីកម្ពុជាបានបញ្ជាក់ទៀតថា ក្នុងឧប្បទ្ទវហេតុនេះ ពុំបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីប្រើប្រាស់ទេ។ ក្រុមការងារបច្ចេកទេស បានធ្វើការពិនិត្យ និងដាក់ឲ្យដំណើរការខ្សែបញ្ជូននេះឡើងវិញនៅវេលាម៉ោង១៦៖១៩នាទីរសៀល។
អគ្គិសនីកម្ពុជា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕