(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី 28 ខែឧសភាឆ្នាំ 2020 នេះធនាគារជាតិនៃកម្ពុជានឹងបើកកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនធនាគារពាណិជ្ជ ធនាគារឯកទេសនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើទាំងអស់ស្តីពីការផ្អាកការទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ 1 ដុល្លារពីរដុល្លារនឹង 5 ដុល្លារ។
កិច្ចប្រជុំនេះធ្វើការដឹកនាំដោយ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ក្នុងការសិក្សាពីបញ្ហាប្រឈមនិងវិធានការដោះស្រាយ។ យើងមិនទាន់ដឹងច្បាស់ទេថាហេតុអ្វីធនាគារជាតិនៃកម្ពុជាបើកកិច្ចប្រជុំស្ដីការផ្អាកទទួលយកក្រដាសប្រាក់ដុល្លារ ប្រភេទដូចដែលបានរៀបរាបខាងលើនេះ ។
យ៉ាងណាមិញ បន្ទាប់ពីកិច្ចប្រជុំ ធនាគារជាតិនៃកម្ពុជា នឹងធ្វើការពន្យល់ពីមូលហេតុនៃការផ្អាកទទួលយកក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នាពេលខាងមុខនេះ។