អ្នកនិពន្ធរហ័សនាម “ទេវបុត្រខ្មៅ” និពន្ធបទ ” កណ្តៀវអូនស្រួយ និង បទស្រណោះអង្រែ” ចេញមុខសុំទោសជាសាធារណៈ ហើយអះអាងថានឹងយកទេពកោសល្យដែលខ្លួនមាន មកជួយលើកស្ទួយតម្លៃសិល្បៈ វប្បធម៌ជាតិ
រាជធានីភ្នំពេញ ៖ ក្រោយពីចេញបទចម្រៀងដ៏អសីលធម៌ ដែលមានចំណងជើងថា កណ្តៀវអូនស្រួយ និង បទស្រណោះអង្រែ និពន្ធដោយ លោក អ៊ិច ចន្ថា កន្លងមក នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានឯកឧត្តម ចម្រើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ តំណាងក្រសួងបានហៅអ្នកនិពន្ធរូបនេះ មកធ្វើការអប់រំណែនាំ និងស្នើឲ្យបញ្ឈប់ការតែងនិពន្ធបទចម្រៀងដែលមានអត្តន័យប៉ះពាល់ដល់សីលធម៌សង្គម ។
គួរបញ្ចាក់ថា ក្រោយពីការរិះគន់ពីមហាជនរួចមក ដោយមានភាពលាយឡំជាពាក្យពេចន៍អាសអាភាសន៍ ក្រសួរវប្បធម៌ និងវិចិត្រសិល្បៈបានចាត់វិធានការភ្លាមៗទៅកាន់អ្នកនិពន្ធ លោក អ៊ិច ចន្ថា ធ្វើការសុំទោលជាសាធាណៈដល់មហាជន និងសន្យាថាមិនតែងនិពន្ធបទចម្រៀងដែលបង្កឱ្យមានការប៉ះពាល់ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ ។ សង្ឃឹមថា និងមិនមានចម្រៀង រឺ អ្វីផ្សេងៗដែលមានរូបភាពបែបនេះមកទៀតទេ មេត្តាអស់លោកអ្នកនិពន្ធគួរពិចារណា ហើយគិតអោយវែងឆ្ងាយផង កុំដើម្បីតែប្រយោជន៍ខ្លួន បំផ្លាញសីលធម៌សង្គម បណ្តុះភ្លើងស្រើបស្រាលបណ្តាលអោយអ្នកស្តាប់ឆាប់កើតនូវក្ដីតណ្ហា៕